Nvidia កំពុងរៀបចំបន្ទះឈីប AI ថ្មីសម្រាប់ទីផ្សារប្រទេសចិន

Share to:

ប្រភពជិតដិតបាននិយាយថា Nvidia កំពុងធ្វើការលើកំណែ Update លើបន្ទះឈីប AI ថ្មីរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិនដែលនឹងត្រូវគ្នាជាមួយនឹងការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។

បន្ទះឈីប AI របស់ក្រុមហ៊ុនយក្សនេះនិងបង្ហាញនូវស៊េរីបន្ទះឈីបថ្មី “Blackwell” របស់ខ្លួននៅក្នុងខែមីនា ដែលនឹងត្រូវផលិតយ៉ាងច្រើននៅចុងឆ្នាំនេះ នៅក្នុងស៊េរី B200 មានល្បឿនលឿនជាងមុន 30 ដងក្នុងកិច្ចការមួយចំនួនដូចជាការប្រាប់ចម្លើយពី chatbots

មានប្រភព2ផ្សេងទៀតបាននិយាយថា Nvidia នឹងធ្វើការជាមួយ Inspur ដែលជាដៃគូចែកចាយដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន លើការចេញលក់ និងចែកចាយបន្ទះឈីបដែលត្រូវបានគេហៅថា “B20″ ។ ប្រភពដាច់ដោយឡែកមួយបានប្រាប់ថា ការនាំចេញ “B20″ គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទី2នៃឆ្នាំ 2025 ប៉ុន្តែ Nvidia មិនទាន់ធ្វើការប្រកាសជាសាធារណៈនៅឡើយទេ។

ភាគហ៊ុនរបស់បន្ទះឈីបទូទាំងពិភពលោកបានធ្លាក់ចុះកាលពីសប្តាហ៍មុន បន្ទាប់ពី Bloomberg News បានរាយការណ៍ថា រដ្ឋបាលរបស់លោក Biden កំពុងថ្លឹងថ្លែងវិធានការមួយហៅថា ច្បាប់ផលិតផលផ្ទាល់ពីបរទេស ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបញ្ឈប់ផលិតផលពីការលក់ ប្រសិនបើវាត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាអាមេរិក។

https://www.cnbc.com

22 July, 2024

2 Comments

Leave a Reply