ក្រុមហ៊ុនឈានមុខគេចំនួនប្រាំពីរនៅក្នុងបញ្ញាសិប្បនិម្មិត AI បានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងហានិភ័យដែលបង្កឡើងដោយបច្ចេកវិទ្យានេះ។

Share to:

ល្បឿនដែលក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍ Model របស់ពួកគេបានជំរុញឱ្យមានការភ័យខ្លាចចំពោះការរីករាលដាលនៃព័ត៌មានមិនពិត ជាពិសេសនៅក្នុងដំណើរការរហូតដល់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ 2024 ។

លោកប្រធានាធិបតី Joe Biden បាននិយាយក្នុងអំឡុងសុន្ទរកថាកាលពីថ្ងៃសុក្រថា “យើងត្រូវតែមើលឃើញយ៉ាងច្បាស់ និងប្រុងប្រយ័ត្នចំពោះការគំរាមកំហែងដែលកើតចេញពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដែលអាចបង្ក ដល់លទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់យើង” ។

នេះជាផ្នែកនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ ក្រុមហ៊ុនបានយល់ព្រម៖

                ·         ការធ្វើតេស្តសុវត្ថិភាពនៃប្រព័ន្ធ AI របស់ពួកគេដោយអ្នកជំនាញខាងក្នុង និងខាងក្រៅ មុនពេលចេញផ្សាយរបស់                    ពួកគេ

               ·         ធានាថាមនុស្សអាចសម្គាល់ AI ដោយការអនុវត្តការសម្គាល់ Watermark

               ·         រាយការណ៍ជាសាធារណៈអំពីសមត្ថភាព និងដែនកំណត់របស់ AI ជាប្រចាំ

               ·         ស្រាវជ្រាវហានិភ័យដូចជា ភាពលំអៀង ការរើសអើង និងការឈ្លានពាននៃភាពឯកជន

សេតវិមានបានបន្ថែមថា គោលដៅគឺដើម្បីឱ្យវាងាយស្រួលសម្រាប់មនុស្សក្នុងការប្រាប់នៅពេលដែលមាតិកាអនឡាញត្រូវបានបង្កើតឡើងដោយ AI

លោក Biden បាននិយាយថា៖ នេះជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ យើងត្រូវតែទទួលបានវាឲ្យបានត្រឹមត្រូវ ហើយមានសក្តានុពលដ៏ធំសម្បើមផងដែរ។

Watermarks សម្រាប់មាតិកាដែលបង្កើតដោយ AI គឺស្ថិតក្នុងចំណោមប្រធានបទដែល សហភាពអឺរ៉ុបលោក Thierry Breton បានពិភាក្សាជាមួយនាយកប្រតិបត្តិ OpenAI លោក Sam Altman ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅខែមិថុនានៅ San Francisco

1 Comment

Leave a Reply